ចំនួនចូលទស្សនា

Ads 468x60px

ស្រណោះភ្លៀង

      ស្រណោះភ្លៀង

១.    ស្រណោះភ្លៀង ដូចសំនៀងស្រី ធ្លាប់ឮរាល់ថ្ងៃ
ឲ្យរៀមស្រមៃនឹក រាល់ពេលថ្ងៃយប់ព្រឹក នឹកអើយ
សែននឹក រលឹកមាសស្ងួននួនធ្លាប់ស្នេហា។

២.    ស្រណោះភ្លៀង ដូចចំរៀងស្នេហ៍ បងច្រៀងបំពេរ
ឲ្យកើយលើឱរា ឥឡូវបាត់ពៅទៅណា ឲ្យរៀម
ខ្លោចផ្សា ព្រោះតែកន្និដ្ឋាឈ្លាតឆ្ងាយពីបង។

បន្ទរ.    អូនភ្លេចហើយ ភ្លេចខ្នើយកំសត់ អូនភ្លេចបទ
ដែលរៀមបំពេរនួនល្អង ភ្លេចមុងពូកខ្នើយធ្លាប់កល់កើយ
មិនដែលឲ្យហ្នង​ ឲ្យភ្លេចចំណងដៃអូននិងបងក្នុងថ្ងៃរៀបការ។

៣.    ស្រណោះភ្លៀង ច្រៀងទាំងទឹកភ្នែក ច្រៀងរឿងសង្វេគ
រឿងជីវិតខ្លោចផ្សារ ថ្ងៃនេះទៅមុខកំព្រាវេទនាដួងចិត្ត
ជីវិតឥតន័យលុះថ្ងៃអវសាន្ត៕

- ច្រៀងដោយ    អ៊ឹង ណារី
- និពន្ធដោយ      ឯល ប៊ុនណា
-​ បទភ្លេង            ?
- ផលិតកម្ម         ?
- ថតឆ្នាំ              ១៩៧៣