ចំនួនចូលទស្សនា

Ads 468x60px

ក្រាំងស្នេហ៍ឃុនផែន

ក្រាំងស្នេហ៍ឃុនផែន
(ចម្រៀងភាពយន្ត រឿងឃុនឆាងឃុនផែន)

បទភ្លេង ទំនុកច្រៀងដោយ យ៉ង់ ឈាង
ច្រៀងដោយ អ៊ិន យ៉េង

១.    ចក្រវាឡសែន ធំទូលាយឆ្ងាយ ចំងាយដែលយើង
រកវាស់ពុំបាន បើស្ថានភ្លើងស្នេហ៍ដុតរោលពេញប្រាណ
អាចឲ្យរំលាយចក្រវាឡបាន ជាស្ថានផេះផង់អន្លុងជីវិត។

២.    ថ្វីបើរូបបងជាអ្នកសង្គ្រាម សាច់ឈាមបូជា ជូនផែនដីពិត
តែបើភ្លើងស្នេហ៍ចូលមកសណ្ឋិត កាយក្លាយជាល្អង
ធូលីដែលល្អិតចុះចាញ់ជីវិត ព្រោះចិត្តស្នេហា។

បន្ទរ.    រុក្ខជាតិគ្រាក្ស័យអាស្រ័យសន្សើម បងមានដង្ហើម
    ត្រូវការសន្សើមដួងចិត្តមេត្តា សាងពិភពថ្មីនៃក្តីស្នេហា       
            បំភ្លេចវាសនា ខ្សាច់ក្រួសនេត្រាអតីត។

៣.    ភឹមអើយគួរខំសង្កត់ចិន្តា សាងភាពសច្ចាអស់ពីដួងចិត្ត
    តស៊ូរទាំងកាយទាំងចិត្តអំណត់ ខាំមាត់អត់ធន
ដោយក្តីនឿយហត់ ឲ្យក្រាំងស្នេហ៍កត់ទុកជាតម្រា៕


បទនេះក៏ត្រូវបានច្រៀងដោយអ្នកនិពន្ធគឺលោក
យ៉ង់ ឈាង ផ្ទាល់ផងដែរ។ ចំណងជើងនៅ
លើគម្របថាស សរសេរថា "គ្រាំងស្នេហ៍"