ចំនួនចូលទស្សនា

Ads 468x60px

អកបឹងកន្សែង


អកបឹងកន្សែង

បទភ្លេងរបស់ ពៅ ស៊ីផូ ទំនុកច្រៀងដោយ ម៉ា ឡៅពី
ច្រៀងដោយ ស៊ីន ស៊ីសាមុត ប្រគុំជាចង្វាក់ Slow

១.    ជ្រោះ​ជ្រង​សែន​ជ្រៅ​ ទឹក​នៅ​ស្ងៀម​នឹង ដង​ព្រៃ​ស្ងាត់​
ឈឹង​ដាក់​នាម​ហៅ​បឹង​កន្សែង សារ៉ាយ​ព្រលិត​កៀក​កើយ
ប្រលែង ថ្ងៃ​ចរ​ចាំង​សូរ្យសែង អស់​ឱ​កន្លែង​កំសាន្ត។

២.    ថ្ងៃ​ត្រង់​រៃ​យំ​សណ្ដំ​ដួង​ចិត្ត ឃើញ​ផ្កា​ព្រលិត​ស្រពោន​
ក្រៀម​ស្វិត​ឱប​ប្រាណ អក​ទួញ​សារស័ព្ទ​​ទំនួញ​ខក​ខាន​
រំលឹក​ខ្ញុំ​ឲ្យ​ឃ្លាន​ នឹក​ដល់​មេរៀន​ស្នេហា។

បន្ទរ.    ខ្ញុំ​ឆ្លុះ​ភក្ត្រា​ទឹក​ថ្លា​ដូច​ពេជ្រ  ភ្នែក​ខ្ញុំ​ប្រឹង​ធ្មេច​បំភ្លេច​ចិន្តា
ជំនោរ​ បឹ​ងកន្សែ​ខ្សឹប​ថ្លែង​ប្រាប់​ថា កំពង់​ថ្ម​ដា​គង្គា​លិច​ហើយ។

៣.    សល់​តែ​កន្សែ​ង​ ប្រលែង​មាត់​បឹង អក​យំ​ទន្ទឹង​
ស្រែក​ហៅ​ព្រលឹង​ឲ្យ​ឆ្លើយ ក្នុង​ទ្រូង​អន្រួន​បេះដូង​ឲ្យ​ឆ្លើយ
សែន​ស្រណោះ​កាត់​ត្រើយ ស្នេហា​ខ្ញុំ​អ្ហើយ​ទៅ​ណា៕