ចំនួនចូលទស្សនា

Ads 468x60px

គុកកម្មប្រចាំកាយ


គុកកម្មប្រចាំកាយ
(កម្មប្រចាំកាយ)

បទភ្លេង បរទេស ទំនុកច្រៀង
និងច្រៀងដោយ ស៊ីន ស៊ីសាមុត
សម្រួលបទភ្លេងដោយ ម៉ម ប៊ុនណារ៉ាយ
ប្រគុំជាចង្វាក់ Blue

១. ឱកម្មអើយកម្ម មិនគួរព្រាត់គ្នា ព្រាត់ម្តាយជាទីស្នេហា
ឱមាតាសែនឆ្ងាយក្រៃ ក្នុងចិត្តកូនតែងនឹកស្រមៃ
មិនថាយប់ឬថ្ងៃ ម្តាយថ្លៃនៅនឹងនេត្រា។

២. ពេលគេងកូនគេង មិនសូវលក់ឡើយ នឹកមិនភ្លេចទេ
ព្រះអើយ ទ្រូងគ្មានស្បើយពីទុក្ខា កូនស្រមៃឃើញតែមាតា
នៅថ្នាក់ថ្មកាយា សាសងវាចារាល់ពេលវេលា។

បន្ទរ. ឱគុកកម្មប្រាចាំកាយអើយ តាំងពីកូនឃ្លាតឆ្ងាយ
ដួងចៃសែនវេទនា  អស់ឱទេវតា ថ្ងៃណានឹងបានជួបគ្នា
នេះគឺវេរាតាំងពីជាតិមុន។

៣. ខែណាឆ្នាំណានឹងបានជួបជាក់ ជួបម្តាយជាទីសក្ការៈ 
ជួបភក្រ្តអ្នកមានគុណ ប្រហែលជាទុក្ខព្រួយយ៉ាងធ្ងន់ ដែលចង
ជាប់ក្នុងទ្រូងកូន រសាយចេញបានដោយជួបម្តាយថ្លៃ៕




0 មតិ:

Post a Comment

បញ្ចេញមតិ