ចំនួនចូលទស្សនា

Ads 468x60px

អូននឹកបងណាស់


អូននឹកបងណាស់

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១. ឱរាត្រីស្ងាត់ ខ្យល់ផាត់ត្រជាក់ម្លេះទេ ប្រែរងារកំព្រាម្នាក់ឯង 
ទ្រូងចំបែងខ្វល់ពេញហរទ័យ  ព្រោះក្តីស្នេហា។

២. ឱដួងចន្ទអើយតើអ្នកដឹងរឿងខ្ញុំទេ ថាខ្ញុំស្នេហ៍ៗតែរូបអ្នក 
ចិត្តជំពាក់ភ្លេចមិនបាន​ តើប្រុសកល្យាណអ្នកដឹងទេ
ទ្រូងឥតល្ហែព្រោះតែស្នេហ៍ស្នង។

 លើវេហា ឡាឡាៗៗ ដួងតារារះសែនឆ្ងាយ សែនឆ្ងាយ 
ទ្រូងអូនពេញទោម្នេញៗ ព្រោះតែស្នេហ៍ៗឃ្លាតឆ្ងាយ

៣. គេងស្រមៃព្រោះតែអ្នក ចិត្តជំពាក់ព្រោះកល្យាណ 
ឥឡូវបងៗនៅទីណា លឺអូនហៅទេ មាសស្នេហ៍អូននឹកបងណាស់។

៤. លឺសម្លេងអីលាន់លឺច្រៀងសូរល្វើយៗ ប្រុសបងអើយអ្នកនៅទីណា
 អូនរង់ចាំទាំងអន្ទះសារ អូននឹកបងណាស់។

៥. វិលវិញមកបង អូននៅរង់ចាំតែថ្លៃ ចិត្តសោកស្តាយមិនឃើញរូបបង
 វិលមករកនួនល្អង អូនរង់ចាំតែផ្លូវបង ប្រុសស្នេហ៍ស្នងបងនៅទីណា។

លើវេហា ឡាឡាៗៗ ដួងតារារះសែនឆ្ងាយ សែនឆ្ងាយ 
ទ្រូងអូនពេញទោម្នេញៗ ព្រោះតែស្នេហ៍ៗឃ្លាតឆ្ងាយ

៦. ដេកស្រមៃតែរូបអ្នក ចិត្តជំពាក់ព្រោះកល្យាណ ឥឡូវបងៗនៅទីណា
 លឺអូនហៅទេ មាសស្នេហអូននឹកបងណាស់។ 

បញ្ចប់៖ Every Sha-la-la-la Every Wo-o-wo-o Still shines
Every shing-a-ling-a-ling That they’re startin’ to sing’s So fine.



ទាញយក