ចំនួនចូលទស្សនា

Ads 468x60px

ផ្សែងមរណៈ


ផ្សែងមរណៈ
(ចម្រៀងភាពយន្ត រឿងផ្សែងមរណៈ)

ទំនុកច្រៀង ពេជ្រ ឃុនយី 
បទភ្លេង និងច្រៀងដោយ សុះ ម៉ាត់

១. សម្លេងខ្លងខែក ស្រែកជូនព្រលឹង គងស្គរសែងក្តីរំពឹង
ទៅបរលោកទាំងសោកគ្រំាគ្រា​ ថ្ងៃនេះមិត្តខ្ញុំត្រូវគេបូជា 
ក្រោយទទួលព្យុះមរណា មានទេវតាបាចផ្កាជូនពរ។

២. សាកសពស្គមស្គាំង ហត្ថតាំងលើទ្រូង គេផ្គុំ
ឲ្យរូបបួងសួង ចាំជាតិថ្មីជួបស្រីស្មោះស ជីវិតជាតិនេះ
បីដូចផ្កាថ្ម ខំស្រវាលម្អងកេសរ តែកិន្នរមានចិត្តជាមារ។

៣. ភ្លើងឆេះផ្សែងហើរទៅលើអាកាស ផ្សែងខ្មៅដាស
ខ្មាស់ស្នេហា នេះផ្សែងមរណៈស្នាដៃស្រីប្ញស្យា​
បង្កាត់ដុតរោលសង្សារ អនិច្ចាកាយក្លាយជាដី។

បន្ទរ. ធាតុមួយកញ្ចប់ ទឹកអប់ប្រោះព្រំ ពួនក្នុង កោដិមាសឧត្តម
បង្គំលាទៅឋានចេតីយ៍ លាហើយស្នេហា ដួងចិត្តអប្រិយ
សូមស្រីចិត្តអន្តិរ្ថីយ៍ យល់ទុក្ខភ័យឥតន័យស្នេហា៕



ទាញយក