ចំនួនចូលទស្សនា

Ads 468x60px

ស្អែកមិនពិត

ស្អែកមិនពិត
(​រង់ចាំថ្ងៃស្អែក​​​)

I. ស្អែកចាស់ផុតទៅនៅចាំស្អែកថ្មីអើយ ស្នេហ៍ខ្ញុំឥតន័យហឬទ័យប្រេះស្រាំអើយ
ថ្ងៃស្អែកសន្យាថាឲ្យខ្ញុំចាំ ម្តេចទៅបណ្តាំស្អែកហួសច្រើនហើយ។

II.  ស្អែកដប់ស្អែកម្ភៃស្អែកស្រីសន្យាអើយ ស្អែកផ្លាស់វាចាថាឈប់ឆ្លងឆ្លើយអើយ
ស្អែកដែលស្រីផ្តាំចាំហួសច្រើនហើយ ស្អែកណាទើបឆ្លើយឲ្យខ្ញុំផុតទ្រាំ។


R.  ស្អែកច្រើនហួសទៅ នៅចាំស្អែកទៀត តែខ្លួនត្រូវឃ្លាតទាំងទ្រូងរងកម្ម
ឱរ៉ាស្ទើរបែកព្រោះស្អែកមិនចាំ ភ្លេចអស់បណ្តាំឲ្យខ្ញុំខូចចិត្តអើយ។

III. គួរឲ្យស្តាយដែរស្តាយស្នេហ៍ស្មោះត្រង់អើយ មិនគួរឆោមយង់ស្រីមិនអាណិតអើយ
បើនៅមានស្អែកតែស្អែកមិនពិត ក្នុងមួយជីវិតគិតថាលាហើយ៕

 


 -ច្រៀងដោយ     ស៊ីន ស៊ីសាមុត
-និពន្ធដោយ      
-​បទភ្លេង            
-ទំនុកច្រៀង      
-ផលិតកម្ម         ?
-ថតឆ្នាំ               ?

0 មតិ:

Post a Comment

បញ្ចេញមតិ