ចំនួនចូលទស្សនា

Ads 468x60px

បើជាវាសនា​ខ្ញុំ

បើជាវាសនា​ខ្ញុំ

បទភ្លេងទំនុកច្រៀង និងច្រៀងដោយ ស៊ីន ស៊ីសាមុត
ប្រគុំជាចង្វាក់ Boléro Twist

១. បើជាវាសនា គង់មានរំពឹង បានកែវព្រលឹង
ប្រលោមស្នេហ៍ស្និទ្ធ បើសំណាងមានគង់បាន
វរមិត្រ វរមិត្រ រួមរឹត ជួបជិតឱរា។ 

២. បើជាវាសនា គង់បានវរលក្ខណ៍ មករួមថ្នមថ្នាក់
អស់ពីចិន្តា បើសំណាងមានគង់បានកន្និដ្ឋា
កន្និដ្ឋាមករួមវាសនានឹងបង។

បន្ទរ. ចំណែកចិត្តរៀម ក្រៀមក្រំចំបែងរាល់ថ្ងៃ
ខ្លាចក្រែងចិត្តស្រី ឥតក្តីបំណងមកដល់ រូបបង
ដែលផ្សងចាំចង នួនល្អយូរហើយ យូរហើយ។

៣. បើសិនវាសនា គង់បានស្រស់ស្រី មកថ្នាក់ថ្នមបី
ជាគូកៀកកើយរៀមសូមសច្ចាប្រាប់ស្រស់ត្រាណត្រើយ
ថាអូននេះហើយជាវាសនាបង។

បញ្ចប់៖ បើសិនជាវាសនាខ្ញុំ នោះសូមឲ្យបានជួបជិតៗៗៗ

 


0 មតិ:

Post a Comment

បញ្ចេញមតិ