ចំនួនចូលទស្សនា

Ads 468x60px

ចម្រៀងលាគ្នា (​កុំទៅណាឆ្ងាយពីអូន)


ចម្រៀងលាគ្នា 
(​កុំទៅណាឆ្ងាយពីអូន)

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១. ផ្ទៃមេឃឡើងពណ៌ស្រអាប់ ខ្យល់ត្រជាក់រហ៊ឹម យើងជិតបែកគ្នា 
យើងបែកគ្នាហើយ នៅឆ្ងាយពីគ្នា បេះដូងប្រេះឆា ទឹកភ្នែកសស្រាក់ 
គ្មានថ្ងៃជួបគ្នាទៀតទេ ជួបគ្នាទៀតទេ អូនបន់ស្រន់សុំអោយបង
កុំទៅណាឆ្ងាយពីអូន។ 

២. មានតែទុក្ខខ្លោចផ្សា ក្តីផ្អែមល្ហែមអស់ហើយណា ស្វាមីភរិយា
នៅឆ្ងាយពីគ្នា  ដាច់សោះសូន្យ រដូវផ្ការីក ផ្ការោយផុតទៅ ពេលវលា
កាន់តែឆាប់  កាន់តែជ្រៅ អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។ 

៣. ផ្ទៃសមុទ្រធំល្វឹងល្វើយ ស៊ីផ្លេកប៉ាល់ដង្ហោយ តឿនបងអោយឆ្ងាយ
អោយបងឆ្ងាយចេញ ពីទ្រូងអូន ស្នេហាស្មោះសែន អាឡោះអាល័យ 
ពាក្យពេជន៍ច្រើនក្រៃ តែស្រីផ្តាំមួយម៉ាត់ អូនបន់ស្រន់សូមឲ្យបង
កុំទៅណាឆ្ងាយពីអូន។

៤. ខំញញឹមទាំងទឹកភ្នែក តឹងទ្រូងស្ទើរបែក បងកុំអល់អែក
ខំថែខ្លួនថែប្រាណ  សុខសាន្តអើយ គេងពីព្រលប់ ក្រោកពីព្រលប់
គេងត្រូវពាក់អាវ ហើយត្រូវដណ្តប់ភួយ អូនបន់ស្រន់ សូមឲ្យបង
កុំទៅណាឆ្ងាយពីអូន។ 

៥. បងមិនក្បត់ចិត្តនឹងអូន អូនក៏មិនក្បត់បងដែរ ពាក្យដែលស្បថស្បែ 
ពីថ្ងៃមុនអូននៅចាំទាំងអស់ កូនយើងនៅតូច ឪពុកព្រាត់ទៅ 
តើឲ្យវារស់នៅ ទីពឹងអ្វី អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។ 

៦. ទឹកភ្នែកក៏ហូរ ក្រោយពីពពករសាត់ រូបបងក៏បាត់ បេះដូងអូនព្រាត់ឆ្ងាយ
ពីបងហើយ ខ្ញុំសួរសមុទ្រ ក៏គ្មានចម្លើយ ស្រែកសួរទៅមេឃ
មេឃក៏មិនព្រមឆ្លើយ អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន៕