ចំនួនចូលទស្សនា

Ads 468x60px

ហេតុតែកម្មបង


ហេតុតែកម្មបង
(​សួនស្នេហ៍​)

បទភ្លេង ទំនុកច្រៀងដោយ ស្វាយ​ សំអឿ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១.  សួនស្នេហ៍រៀមថែតាំងពីយូរមក ស្រោចទឹកនឹកភ្នក
ថាបានឃើញពន្លកផ្កា ឥឡូវរៀមបងបានយល់ដូចចិន្តា
 ចិត្តអើយប្រាថ្នាយកផ្កាមកកៀកកើយ។

២. ផ្កានៅក្រពុំរម្យទមរាក់ទាក់ អួលណែនសែនស្ម័គ្រ
ជំពាក់ចិត្តឥតកណ្តើយ បានឃើញផ្កាឱរារៀមបាន
ធូរស្បើយ  តែអនិច្ចាកម្មអើយ ឲ្យខ្ញុំអស់សង្ឃឹម។

៣. ព្យុះកម្មនាំឲ្យព្រាត់ស្រី ខ្វល់ហឬទ័យ
គ្មានអ្វីនឹងប្រៀបផ្ទឹម លឺតែសូរ្យផ្គរ ខ្ទរខ្ទា
គ្រហឹម ឲ្យអស់សង្ឃឹមខ្ញុំនិងជីវា។

បន្ទរ.  បើលេបវាស្លាក់បើខ្ជាក់វាស្លែង ឱរ៉ាចំបែង
កណ្តោចកណ្តែងឯកា សមុទ្រកម្ម ខ្ញុំទ្រាំចាំទាំង
ខ្លោចផ្សា តើដល់ទៅថ្ងៃណាទើបខ្ញុំផុតទុក្ខអើយ៕