ចំនួនចូលទស្សនា

Ads 468x60px

យំសម្រាប់ថ្ងៃនេះ (ទឹកភ្នែកសម្រាប់ថ្ងៃនេះ)


យំសម្រាប់ថ្ងៃនេះ 

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១. ទឹកភ្នែកខ្ញុំដែលយំសម្រាប់ថ្ងៃនេះ ព្រោះចិត្តឆាបឆេះ
ស្ទើរក្លាយជាផេះទៅហើយ  ឃើញក្តីស្លាប់ ឋិតនៅជិតបង្កើយ
ខ្ញុំលែងញញឺមទៀតហើយ គឺចម្លើយ អូនទុកអោយបង។ 

២. ទោះបីខ្ញុំខំសាងអំពើល្អ ដោយចិត្តស្មោះស ក៏នៅតែខកបំណង
ផលបានមកត្រឹមតែសោកសៅហ្មង ដូចរស់នៅក្នុងចំណង
ខំហែលឆ្លងសមុទ្ទកម្មពៀr។ 

បន្ទរ. ទឹកភ្នែកខ្ញុំជោគជាំលើភក្ត្រា ជាសញ្ញា
ដែលត្រូវតែកាត់ចិត្តលាយូរឆ្នាំហើយ ចិត្តគ្រាំគ្រា
បើខ្ញុំលា គឺលាទាំងអស់អាល័យ។ 

៣. ខ្ញុំសច្ចាថាស្នេហ៍តែបងមូយទេ បើបងបែកបែរ
ក៏ខ្ញុំឈប់ស្នេហ៍ ប្រុសថ្មី មិនចង់ជួបរឿងដែលអប្រិយ
ដែលចាំតែមកបំភ័យ អោយចិត្តស្រីអស់ក្តីសង្ឃឹម។