ចំនួនចូលទស្សនា

Ads 468x60px

ដងស្ទឹងសង្កែ


ដងស្ទឹងសង្កែ 

បទភ្លេង និងដឹកនាំភ្លេងដោយ មែរ ប៊ុន
ទំនុកច្រៀងដោយ កវីសេកមាស ម៉ា ឡៅពី
ច្រៀងដោយអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត

១. ដងស្ទឹងសង្កែ ខែលិចផុតទៅ តោឈរយាមផ្លូវ
នៅក្បាលស្ពានថ្ម ស្រមោលធម្មជាតិខំរំលេចពណ៌
សូរ្យរថភ្លើងចរ អង្រួនរាត្រី។

២. ផ្ទះដំបូលស្បូវ នៅត្រើយខាងកើត ជាភូមិកំណើត
ឋានស្នេហ៍កវី តាមផ្លូវមានគេលក់នំចំណី ឥឡូវរឿងថ្មី
អោយយើងភ្លេចអស់។

បន្ទរ. អូនកុំជេរស្ទឹងបើខឹងនឹងបង ទុកគ្រាន់ដើរឆ្លង
នឹករឿងស្រណោះ ទឹកអើយហូរទៅកុំនៅក្រៀមក្រោះ
នាំដួងចិត្តស្មោះទៅប្រាប់នាងផង។

៣. ឱស្ទឹងសង្កែ ធ្លាប់តែផ្ញើចិត្ត ពេលយប់ងងឹត
ស្ទាបអង្អែលខ្នង បើឈប់ស្នេហាសុំខ្លួនជាបង
បានជួបម្តងៗញញឹមគ្មានឈប់។

 




0 មតិ:

Post a Comment

បញ្ចេញមតិ