ចំនួនចូលទស្សនា

Ads 468x60px

សង្ឃឹមចុងក្រោយ

សង្ឃឹមចុងក្រោយ

I. សង្ឃឹមៗថានឹងបានជួបថ្លៃ ចង់រួមមេត្រីលុះសូន្យសង្ខារ តើកម្មអ្វីមកផ្តន្ទា
និរាសបែរប្រាស់ព្រាត់គ្នា (២ដង) ពុំងារគ្មានស្តាយស្រណោះ។

II.  គូស្នេហ៍ឃ្លាតទៅរៀមនៅនឹកអាល័យ រៀមគេងអោបដៃរង់ចាំដំណឹង
ធម្មជាតិស្រែករកព្រលឹង បាត់ស្ងៀមស្ងាត់សោះសូន្យឈឹង (២ដង)
ដំណឹងរលាយសាបសូន្យ។

III. ចិត្តរៀមដែលស្មោះនឹងស្រី កម្មលោកីយ៍ឲ្យព្រាត់ឆ្ងាយពីអូន 
រាត្រីដែលធ្លាប់ជួបជួន ឥឡូវឃ្លាតឆ្ងាយនឹមនួម ក្លិនខ្លួនជាប់នៅថ្មីៗ។

IV.  សង្ឃឹមៗចុងក្រោយបង្អស់ហើយ ហេតុដូចម្តេចឡើយប្រែជាឥតន័យ 
ទុក្ខរៀមធំជាងនាងកង្រី រង់ចាំតែចិត្តប្រណីៗ ដែលស្រីថាស្មោះនឹងបង។ 

(ច្រៀងពីរដង)

 



-ច្រៀងដោយ     អ៊ឹម សុងសឺម
-និពន្ធដោយ    
-​បទភ្លេង          
-ទំនុកច្រៀង    
-ផលិតកម្ម         ?
-ថតឆ្នាំ               ?