ចំនួនចូលទស្សនា

Ads 468x60px

ដងជ្រោះទឹកភ្នែក


ដងជ្រោះទឹកភ្នែក 

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា



១. ស្លាប់សូរទឹកជ្រោះ ឈ្លោះនឹងថ្មដា បីដូចវាចា
អូនសួរទៅបង សម្តីមួយម៉ាត់  បងឆ្លើយបែរខ្នង
សែនខ្មាសអ្នកផង ដែលដឹងហេតុការណ៍។ 

២. គង្គាហូរជ្រែក ហែកដងប្រឹក្សព្រៃ ស្ទឹងគ្មានអាល័យ
ដល់ដងបុព្វតា  គួរណាស់ត្រលប់ បញ្ចប់ស្នេហា
ដែលយើងបានចារ លើថ្មរួចហើយ។ 

បន្ទរ. ទំនួញអកញី មេឃមីស្រទំ គូគាប់ទ្រនំ
ធ្លាប់យំឆ្លងឆ្លើយ  គេឆក់បេះដូង ពីទ្រូងខ្ញុំហើយ
ដៃដែលធ្លាប់កើយ ឃ្លាតឆ្ងាយកេសា។ 

៣. ដងជ្រោះទឹកភ្នែក រីងបែកក្រហែង លេបស្លាក់ខ្ជាក់ស្លែង
ព្រោះតែស្នហា  មរតកចុកឈាម អំណោយសង្សារ
ក្តីស្មោះត្រង់ណា រឿងក្បត់ត្រង់ហ្នឹង៕