ចំនួនចូលទស្សនា

Ads 468x60px

តើថ្ងៃណាបងវិលវិញ


តើថ្ងៃណាបងវិលវិញ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១. តើថ្ងៃណាទៅ ប្រុសពៅបងអ្ហើយ វិលវិញ
 អូនសែនទោម្នេញ ពេញក្នុងឱរា  ចាំមើលផ្លូវបង
ដោយអន្ទះសាទ្រូងសែនខ្លោចផ្សា លេបទឹកនេត្រា រាល់ថ្ងៃ។ 

២. បងខឹងអូនខុស ព្រោះត្បិត រៀមជឿពាក្យគេ
ថាអូនក្បត់ស្នេហ៍ រួមស្និតប្រុសថ្មី  បងអើយការពិត
គេតិះដៀលស្រី បំបែកប្រុសថ្លៃ ក៏គឺដើម្បីយកអូន។ 

បន្ទរ. ចិត្តអូននៅស្មោះ ចំពោះបងមួយ

ទោះរងទុក្ខព្រួយ សង្ខារសោះសូន្យ ដូចវិធាវី
បុប្ផាស្រពោនសាងក្បួនជីវិត ស្មោះពិតស្នេហា។

៣. មានស្នេហ៍មានទុក្ខ គឺគុកជីវិតលោកីយ៍

ភពមនុស្សចង្រៃ ផ្តន្ទាឫស្យា បំបែកបំបាក់ពង្រាត់
សង្សារ ធ្វើឲ្យប្រេះឆា សង្គមស្នេហាបរិសុទ្ធ៕