ចំនួនចូលទស្សនា

Ads 468x60px

អូនសូមផ្ញើស្នេហ៍


អូនសូមផ្ញើស្នេហ៍

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១.  ដួងចិត្តអូនព្រួយ ស្ទើរតែស្លាប់ហើយ
ព្រះអើយមិនជួយខ្ញុំផង អូននឹកខ្លាំង ស្ទើរប្រេះទ្រូង
សែនព្រួយ ស្នេហ៍ស្នង មិនគួរឃ្លាតឆ្ងាយ។

២. រសជាតិក្តីស្នេហ៍ យល់ហើយម្តេចប្រែ បែកបែរ
ធ្វើឲ្យអូនព្រួយ  ស្រណោះកន្សែង ដែលបងប្រគល់ឲ្យ
ម្តេចឡើយបាត់ទៅទីណា។


៣. ដួងចិត្ត ខំស្រែកស្រែកដង្ហោយ អំពាវនាវឲ្យ
ព្រះលោកជួយមេត្តា  ជួយឲ្យរួចពី ចំណងមរណា
ជួបភក្ត្រា ម្ចាស់ស្នេហ៍ ដែលទ្រូងនឹកនឹង។


៤. ដឹងខ្លួនខុសពិត សូមបងអាណិត ក្នុងដួងចិត្តអូន
យល់ច្បាស់  បងបានជួយអូន ជួយអូនរួចស្រលះ
ពេលនេះប្រុសបង បាត់ឈឹង។

(ភ្លេង)

៥. កន្សែងក៏បាត់ បាត់ទាំងម្ចាស់ កម្មអ្វីសែនក្រាស់
ផ្តន្ទាឥតប្រណី ជីវិតរស់ ក៏រស់នៅឥតតម្លៃ
ចិត្តស្រមៃឃើញថ្លៃជាប់នៅជានិច្ច។

៦. បន់អស់ទេព្តា សូមជួយរក្សា ស្នេហាកុំឲ្យបំភ្លេច
សូមឲ្យបានជួប រួមរស់ក្តីស្នេហស្និទ្ធ ជីវិតផ្ញើលើបងហើយ៕