ចំនួនចូលទស្សនា

Ads 468x60px

ថ្ងៃព្រាត់យប់ជួប


ថ្ងៃព្រាត់យប់ជួប 

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ រស់ សេរីសុទ្ធា


ពោល៖ សូមជំរាបៗ  អស់លោកអ្នក ដែលធ្វើដំណើរ
តាមជើងយន្តហោះ  ខ្មែរអាកាសចរណ៍ ពីភ្នំពេញ
ទៅកំពង់សោម សូមអញ្ជើញឡើងយន្តហោះ។


១. បងអើយ អើយបងចាំយប់ចាំយើងជួបគ្នា ឥឡូវអូនលា
នាំភ្លៀវឡើងយន្តហោះហើយ  ទៅកំពង់សោមហើយណាបងអើយ
បងកុំព្រួយឡើយ អូនលាហើយណាអ្នកប្រុសថ្លៃ ពេលថ្ងៃយើងបែកពីគ្នា
ពេលយប់កាលណា យើងជួបគ្នាវិញទេណាបង។

(ភ្លេង)

២. អូនជាបុប្ផាផ្ការីកនៅក្នុងយន្តហោះ ចិត្តអូនសែនស្មោះចំពោះ 
តែបងទេណា  ជឿចិត្តអូនចុះណាប្រុសជីវ៉ា   នៅលើវេហាស៍ 
គ្មាននរណាឆក់អូនបានទេ ប្រុសស្នេហ៍បងកុំសង្ស័យ ព្រោះនៅលើដី 
ចិត្តស្នេហ៍ស្រីបងឆក់បាត់ហើយ។