ចំនួនចូលទស្សនា

Ads 468x60px

វិប្បដិសារីសម្ផស្សភួង


វិប្បដិសារីសម្ផស្សភួង

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ហួយ មាស

១. អវសាន្តជីវិតនៃរូបខ្ញុំ​ កុំសើចកុំយំ
កុំជេរផ្តោះផ្តង កុំបន្ទោសស្រី អភ័យឲ្យផង
ក្នុងជាតិនេះម្តង ធ្វើម្តេចវាសនា។

២. ភពខ្មៅកខ្វក់ក្នុងរឿងជីវិត ស្លាប់កាយទៅពិត
តែចិត្តនៅថែ  ទន្ទេញជួបគ្នា ក្នុងគុកស្នេហា
ទោះមនុស្សដៀលថា អប្រិយជីវិត។

៣. ស្លាប់ទៅជា ខ្មោចអសោចន៍ទៅហើយ ស្នេហ៍នៅ
តែឆ្លើយទាំងទោសឧក្រិដ្ឋ  ថានៅតែស្មោះនៅជួបជាមិត្ត
ជួបកាយជួបចិត្តជួបស្នេហ៍ភក្តី។

៤. រួមរស់ខកស្នេហ៍មិនបានជួបជិត រនាំងឃាំងចិត្ត
ស្នេហ៍អូននិងថ្លៃ ព្រលឹងអូនចាំ ជួបបងជាតិថ្មី
នៅថែភក្តី ជូនថ្លៃជានិច្ច។

៥. អូនស៊ូស្លាប់ចុះ ស្លាប់ព្រោះស្នេហ៍ស្មោះ ព្រលឹងអូន
ហោះកោះហៅជីវិត  ដង្ហែរព្រលឹងបងទៅជួបជិត
នឹងមាសស្នេហ៍ស្និទ្ធនៅជាតិមុខទៀត។

៦. នាំទាំងសម្បថ ស្បថស្បែរជិតគ្នា ទាំងអានុស្សា
ម៉ឺនសែនមិនឃ្លាត  កប់ទុកក្នុងផ្នូរ ថ្នូរហៅរកញាតិ
លុបឈ្មោះឲ្យស្អាត ពីបញ្ជីអាស្រូវ៕