ចំនួនចូលទស្សនា

Ads 468x60px

លាហើយប៉ារី​ស


លាហើយប៉ារី​​ស

បទភ្លេង និងទំនុកដើមរបស់ ស៊ីន ស៊ីសាមុត
ច្រៀងឡើងវិញដោយ កែវ សារ៉ាត់

«ចុចទីនេះសម្រាប់បទដើមរបស់ ស៊ីន ស៊ីសាមុត»

. ពេលសាយ័ណ្ហទន់ទេរទាបទៅ និទាឃរដូវនៅក្រុងប៉ារីស
 ស្មៅខៀវខ្ចីពេញផ្ទៃធរណី ប៉ារីស ប៉ារីស ល្អអ្វីម្លេះណា។

. ខ្យល់ត្រជាក់ធ្លាក់មកដល់កាយ សែនសប្បាយឥតមាន
ខ្វល់ខ្វាយឱរ៉ាក្រុងប៉ារីស ល្អគាប់នេត្រា សួនច្បារ បុប្ផារីកក្រពុំ។

បន្ទរ៖ ស្តាយណាស់ពេលហ្នឹងឃ្លាតទៅ ឃ្លាតទៅទាំងទុក្ខ
ក្រៀមក្រំ ស្រណោះប្រុសស្រីក្រមុំ ធ្លាប់ជួបជុំចចារកំសាន្ត។

. ឱប៉ារីសខ្ញុំសូមលាហើយ នៅឲ្យស្បើយកុំបីកើតក្តីរំខាន
បើខ្ញុំឃ្លាត ក៏ឃ្លាតតែប្រាណ គង់បានវិលមកជួបប៉ារីសវិញ
ជួបប៉ារីសវិញ ជួបវិញមិនខាន៕