ចំនួនចូលទស្សនា

Ads 468x60px

ពិសាខដើមឆ្នាំ


ពិសាខដើមឆ្នាំ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់


ហាអើ…អើង អើយ ហៃយឺអើអើងអើយ!

. ពិសាខដើមឆ្នាំខ្មែរតែងចំណាំ ភ្ជួរស្រែចំការ អឺអើងអើយ 
កសិករប្រុសស្រីគ្រប់អាត្មា ប្រកបកិច្ចការគ្មានខ្វល់ខ្វាយ
ហៃយឺអើយ  ប្រកបកិច្ចការគ្មានខ្វល់ខ្វាយ។

. ស្រណោះរៀបភ្លឺ លឺតាវ៉ៅយំ អាអូតមាសមុំ ប្រគុំតន្រី្ត អឺអើយ 
ផ្កាយព្រឹករះឆ្លង ផុតដងព្រឹកព្រៃ បងទឹមក្របីដឹកស្រីទៅស្រែអើយ
 ពន្លឺព្រិចៗចាំងពីដួងខែ ស្រអែមមាសស្នេហ៍​ គេងលើភ្លៅបង
 ហៃយឺអើយ ស្រអែមមាសស្នេហ៍គេងលើភ្លៅបងអើយ។

. ស្រណោះផ្កាឈើក្រអូបម៉ត់ហ្មង កែវកាច់បាច់ក្រង 
ចងជារំយោលអើយ …ក្រឡាញ់ កកោះ ផ្ការាជអង្កោល 
ស្តុកស្តោលកណ្តោលរីកស្រស់ប្រឹមប្រិយ អឺអើយ។

. ស្រណោះវាលស្រែធំឥតបី​​ ភ្លៀងធ្លាក់ថ្មីៗ ទឹកកាត់ថ្លាខ្ចងហៃយឺអើយ 
ភ្លៀងធ្លាក់ថ្មីៗ ទឹកកាត់ថ្លាខ្ចងអើយ បងនាំអូនងូតសប្បាយកន្លង ក្បង់ទឹកលាងខ្នង 
ផ្សងកុំព្រាត់ អឺអើងអើយ អកុសលផលកម្ម មិនទៀងទាត់ 
តាមមកពង្រាត់ឲ្យព្រាត់បានហៃយឺអើយ តាមមកពង្រាត់ឲ្យព្រាត់បានអឺអើយ។

. ហៃយឺ អើងអើយ យាយតាមីងមារជាទីរាប់អាន អើយអើងអើយ 
ព្រមទាំងញាតិសណ្តាន ឥឡូវឃ្លាតប្រាណអណ្តែតមកឆ្ងាយ… 
ក្នុងទ្រូងអួលណែន គ្មានល្អែល្ហើយ ទុក្ខគ្មានស្រាកស្បើយ 
សែនស្មាញស្មុគ្រអឺអើងអើយ ឥឡូវក្សេមក្សាន្ត ប្រាណអើយ
បានសុខ  តែចិត្តអើយនៅទុក្ខ ជំងឺនឹកស្រុកគ្មានរសាយឡើយ។

. ហៃយឺអើយ ដើម្បីកំដរលោកយាយលោកតា អឺអើងអើយ
 ខ្ញុំឱនសិរសាបន្ទន់កាយា ចូលច្រៀងចាប៉ីអឺងអើយ បើបានច្រៀងឆ្គង 
យ៉ាងម្តេចម្តា សូមយាយសូមតាត្រាប្រណីអឺអើយ សូមពរទាំងប្រាំ 
មានដល់តាយាយ ឲ្យសុខអើយសួស្តី សេរីមង្គលតរៀងទៅអើយ 
ឱបងអើយប្អូនអ្ហើយ ខ្ញុំសូមលាហើយ លាទាំងអាល័យអើយអើងអើយ៕