ចំនួនចូលទស្សនា

Ads 468x60px

អកឃ្លាតទ្រនំ


អកឃ្លាតទ្រនំ

ទំនុកច្រៀងដោយ ឯម សុខុន ហៅ ស្រី
បទភ្លេងនិងច្រៀងដោយ សុះ ម៉ាត់

១. អកឃ្លាតទ្រនំ ឃ្មុំព្រាត់បង្គង សារិកាកែវវង
ឆ្ងាយសោមបណ្ឌិតទឹកភ្នែកអាល័យ ហូរលាយ
លោហិត តោងក្បូនជីវិត អណ្តាតជ្រោះជ្រៅ។

២. មនុស្សសត្វឆ្លងកាត់សមុទ្រព្យុះកម្ម 
កត់ត្រាចំណាំ រាប់ឆ្នាំឥឡូវអនុស្សាវរីយ៍ក្លាយ
ជាសត្រូវ ជូរជាតិឃោរឃៅឥតក្តីមេត្តា។

បន្ទរ. នេះហើយរឿងពិត ឥតពោលកុហក ឃើញកូនកោរសក់
ស្រក់ទឹកនេត្រាលើកកោដិកៀកកើយហើយសោយសោកា
សារភាពត្រង់ថាបងអាល័យណាស់។

៣. វាសនាកម្រងចំណងស្នេហា ខំថែរក្សាពីក្មេង
ដល់ចាស់ បំភ្លេចធ្មេចភ្នែកស្រែកយំឥតខ្មាស
ព្រោះក្តីព្រាត់ប្រាសកម្មក្រាស់ខុសគេ។​