ចំនួនចូលទស្សនា

Ads 468x60px

គងមាស


គងមាស

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ សុះ ម៉ាត់

១. សម្លេងគងមាសទូងដាស់ដួងចិត្ត បាំងបិទស្នេហា
សូមទ្វារនាំសារចូលមកលន់តួសួរស្រី ពីរឿងចិន្តាសង្សារកវី
ហេតុអ្វីអូនភ្លេច ឬមួយកលគេចចិត្តដាច់ទៅហើយ។

២. ឱទ្វារវាសនាកូនសោរសុវណ្ណ អូនកាន់ក្នុងដៃ រាល់ថ្ងៃសង្ឃឹម
ចិត្តម៉ុមចម្លងដាក់ត្រើយឬឃើញបងក្របានជាព្រងើយ
មិនឆ្លើយមួយម៉ាត់ប្រស្រ័យរឿងសម្ងាត់លាក់ក្នុងដួងចិត្ត។

៣. ឱបក្សាឈ្មោះត្រចៀកកាំ អ្នកហើរនាំ ពំាពាក្យព្រហ្មលិខិត
ទៅ​បោះ​ក្នុង ទ្រុងភពស្នេហាងងឹត ប្រឌិត ចិត្តឲ្យចេះមេត្តា។

៤. សូរសៀងគងមាសខ្សិបដាស់ឆ្នាំថ្មី ដោយក្តីស្មោះស
 អង្វរសូមទានរស្មីនៃព្រះសុរិយា សូមជ្រកសន្សើមចិត្តថ្លើមខ្លោចផ្សា
ដោះសារជីវិត ពីក្នុងឋានឋិតវណ្ណៈកំព្រា៕