ចំនួនចូលទស្សនា

Ads 468x60px

រឿងអកនិងខ្ញុំ


រឿងអកនិងខ្ញុំ

បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ សុះ ម៉ាត់

១. រុក្ខជាតិខៀវខ្ចីព្រៃមាត់ទន្លេ ទឹកឡើងម្លេះទេ
រលកបោកច្រាំងឱអកព្រាត់គូភ្នែកសម្លឹងភាំង
ទឹកហូរល្អក់ខ្លាំងបាំងបាត់មច្ឆា។

២. ទន្លេមេគង្គខេត្តកំពង់ចាម បងអុំទូកតាម
ស្កាត់ជួបជីវា ដីដុះកោះប៉ែនម៉ឺនសែនអនុស្សា
ធ្លាប់នាំចិន្តា​ទៅ​លេង​ទន្លេបិទ។

បន្ទរ. មិនគួរអភ័ព្វដូចអកព្រៃភ្នំ ឃ្លាតទាំងទ្រនំ
ធ្លាប់ទំស្នេហ៍ស្និទ្ធទួលថ្មបឹងស្នាយ ភូមិកាយ
ផ្តេកផ្តិត ឥឡូវវរមិត្តអូននៅទីណា។

៣. រឿងអកនិងខ្ញុំទុក្ខធំអ្វីម្លេះ ស្នេហ៍ត្រូវរបេះ
ឃ្លាតពីឱរាព្រានទមិឡចោរព្រៃមកវាយប្រហារ
ឲ្យព្រាត់សង្សារនៅកំពង់ចាម៕