ចំនួនចូលទស្សនា

Ads 468x60px

បីឆ្នាំមុន


បីឆ្នាំមុន

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ សុះ ម៉ាត់

១. បីឆ្នាំមុនទុក្ខធ្ងន់កន្លង អូននិងបងសៅហ្មង
ក្នុងប្រាណខ្យល់ព្យុះវាសនា បក់បោករុញច្រាន
រូបយើងពីរប្រាណក្នុងឋានទុក្ខា។

២. បីឆ្នាំមុនទុក្ខធ្ងន់ពេកក្រៃ ព្រោះម្តាយស្រី
គ្មានក្តីមេត្តាឲ្យយើងព្រាត់ប្រាស់និរាស
ស្នេហា ត្រូវកម្មវេរាឥតត្រាប្រណី។

បន្ទរ. នឹកឡើងចិត្តរៀមខ្លោចផ្សា ចិន្តារែង
អាសូរដល់ស្រីនឹកពេលរួមរ័ក្សស្មោះស្ម័គ្រមេត្រី
ចិត្តរៀមនៅតែអា​ល័យ​ស្រ​ណោះ។

៣. បីឆ្នាំមុនចិត្តធំប្ញស្យា អោបស្នេហាទ្រូង
អសប្បុរស ពេលនេះនឹកឃើញរឿងដើមទាំងអស់
ចិត្តស្មោះដែលអូនប្រគល់ឲ្យបង។


-ច្រៀងដោយ     សុះ ម៉ាត់
-និពន្ធដោយ      ?
-​បទភ្លេង            ?
-ទំនុកច្រៀង       ?
-ផលិតកម្ម         ?
-ថតឆ្នាំ               ?